សីល ៥
The Five Precepts in Buddhism (Pañca Sīla)
សីល ៥ គឺជាគោលការណ៍សីលធម៌មូលដ្ឋានសម្រាប់ពុទ្ធបរិស័ទ។ សីលទាំងនេះជួយណែនាំឱ្យយើងរស់នៅដោយសេចក្ដីមេត្តាករុណា សេចក្ដីស្មោះត្រង់ ការទទួលខុសត្រូវ និងសតិសម្បជញ្ញៈ។ សីលមិនមែនជាបទបញ្ជាបង្ខំនោះទេ ប៉ុន្តែជាការតាំងចិត្តដោយស្ម័គ្រចិត្ត ដើម្បីជៀសវាងអំពើដែលបង្កទុក្ខ និងការបៀតបៀនដល់ខ្លួនឯង និងអ្នកដទៃ។
The Five Precepts in Buddhism (Pañca Sīla) are the basic ethical training principles for Buddhist laypeople. They encourage us to live with compassion, honesty, responsibility and mindfulness. Rather than commandments, they are commitments we voluntarily undertake to avoid actions that cause harm to ourselves and others.
Namo Tassa — Homage to the Buddha
Pāli
Namo tassa bhagavato arahato sammā-sambuddhassa.
Namo tassa bhagavato arahato sammā-sambuddhassa.
Namo tassa bhagavato arahato sammā-sambuddhassa.
Pāli in Khmer Script — បាលីជាអក្សរខ្មែរ
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។
សេចក្ដីប្រែជាភាសាខ្មែរ
សូមថ្វាយបង្គំចំពោះព្រះដ៏មានព្រះភាគ ដែលជាព្រះអរហន្ត និងបានត្រាស់ដឹងដោយព្រះអង្គឯងដោយប្រពៃ។
English Meaning
Homage to the Blessed One, the Worthy One, the Fully Self-Enlightened Buddha.
ការដល់នូវព្រះរតនត្រ័យជាទីពឹង
Taking Refuge in the Triple Gem — Tisaraṇa
Pāli
Buddhaṃ saraṇaṃ gacchāmi.
Dhammaṃ saraṇaṃ gacchāmi.
Saṅghaṃ saraṇaṃ gacchāmi.
Dutiyampi Buddhaṃ saraṇaṃ gacchāmi.
Dutiyampi Dhammaṃ saraṇaṃ gacchāmi.
Dutiyampi Saṅghaṃ saraṇaṃ gacchāmi.
Tatiyampi Buddhaṃ saraṇaṃ gacchāmi.
Tatiyampi Dhammaṃ saraṇaṃ gacchāmi.
Tatiyampi Saṅghaṃ saraṇaṃ gacchāmi.
Pāli in Khmer Script — បាលីជាអក្សរខ្មែរ
ពុទ្ធំ សរណំ គច្ឆាមិ។
ធម្មំ សរណំ គច្ឆាមិ។
សង្ឃំ សរណំ គច្ឆាមិ។
ទុតិយម្បិ ពុទ្ធំ សរណំ គច្ឆាមិ។
ទុតិយម្បិ ធម្មំ សរណំ គច្ឆាមិ។
ទុតិយម្បិ សង្ឃំ សរណំ គច្ឆាមិ។
តតិយម្បិ ពុទ្ធំ សរណំ គច្ឆាមិ។
តតិយម្បិ ធម្មំ សរណំ គច្ឆាមិ។
តតិយម្បិ សង្ឃំ សរណំ គច្ឆាមិ។
សេចក្ដីប្រែជាភាសាខ្មែរ
ខ្ញុំសូមយកព្រះពុទ្ធជាទីពឹង។
ខ្ញុំសូមយកព្រះធម៌ជាទីពឹង។
ខ្ញុំសូមយកព្រះសង្ឃជាទីពឹង។
ជាលើកទីពីរ ខ្ញុំសូមយកព្រះពុទ្ធជាទីពឹង។
ជាលើកទីពីរ ខ្ញុំសូមយកព្រះធម៌ជាទីពឹង។
ជាលើកទីពីរ ខ្ញុំសូមយកព្រះសង្ឃជាទីពឹង។
ជាលើកទីបី ខ្ញុំសូមយកព្រះពុទ្ធជាទីពឹង។
ជាលើកទីបី ខ្ញុំសូមយកព្រះធម៌ជាទីពឹង។
ជាលើកទីបី ខ្ញុំសូមយកព្រះសង្ឃជាទីពឹង។
English Meaning
I go to the Buddha for refuge.
I go to the Dhamma for refuge.
I go to the Saṅgha for refuge.
For the second time, I go to the Buddha for refuge.
For the second time, I go to the Dhamma for refuge.
For the second time, I go to the Saṅgha for refuge.
For the third time, I go to the Buddha for refuge.
For the third time, I go to the Dhamma for refuge.
For the third time, I go to the Saṅgha for refuge.
ការសមាទានសីល ៥
Taking the Five Precepts
១. វៀរចាកការសម្លាប់សត្វ
Refrain from taking life
Pāli
Pāṇātipātā veramaṇī sikkhāpadaṃ samādiyāmi.
Pāli in Khmer Script
បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ។
Khmer meaning
ខ្ញុំសូមសមាទានសិក្ខាបទ គឺវៀរចាកការសម្លាប់សត្វមានជីវិត។
English Meaning
I undertake the training to refrain from taking life.
២. វៀរចាកការលួចទ្រព្យអ្នកដទៃ
Refrain from taking what is not given
Pāli
Adinnādānā veramaṇī sikkhāpadaṃ samādiyāmi.
Pāli in Khmer Script
អទិន្នាទានា វេរមណី សិក្ខាបទំ សមាទិយាមិ។
Khmer meaning
ខ្ញុំសូមសមាទានសិក្ខាបទ គឺវៀរចាកការយករបស់ដែលម្ចាស់មិនបានឱ្យ។
English Meaning
I undertake the training to refrain from taking what has not been given.
៣. វៀរចាកការប្រព្រឹត្តខុសក្នុងកាម
Refrain from sexual misconduct
Pāli
Kāmesu micchācārā veramaṇī sikkhāpadaṃ samādiyāmi.
Pāli in Khmer Script
កាមេសុ មិច្ឆាចារា វេរមណី សិក្ខាបទំ សមាទិយាមិ។
Khmer meaning
ខ្ញុំសូមសមាទានសិក្ខាបទ គឺវៀរចាកការប្រព្រឹត្តខុសក្នុងកាម។
English Meaning
I undertake the training to refrain from sexual misconduct.
៤. វៀរចាកការនិយាយកុហក
Refrain from false speech
Pāli
Musāvādā veramaṇī sikkhāpadaṃ samādiyāmi.
Pāli in Khmer Script
មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ។
Khmer meaning
ខ្ញុំសូមសមាទានសិក្ខាបទ គឺវៀរចាកការនិយាយកុហក។
English Meaning
I undertake the training to refrain from false speech.
៥. វៀរចាកគ្រឿងស្រវឹង និងគ្រឿងញៀនដែលនាំឱ្យបាត់បង់ស្មារតី
Refrain from intoxicants
Pāli
Surāmeraya-majja-pamādaṭṭhānā veramaṇī sikkhāpadaṃ samādiyāmi.
Pāli in Khmer Script
សុរាមេរយមជ្ជបមាទដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ។
Khmer meaning
ខ្ញុំសូមសមាទានសិក្ខាបទ គឺវៀរចាកគ្រឿងស្រវឹង និងគ្រឿងញៀន ដែលជាហេតុនាំឱ្យបាត់បង់ស្មារតី និងសេចក្ដីប្រុងប្រយ័ត្ន។
English Meaning
I undertake the training to refrain from intoxicants that lead to heedlessness.
សីល ៥ ក្នុងជីវិតប្រចាំថ្ងៃ
ការរក្សាសីល ៥ មិនមានន័យថា យើងត្រូវតែល្អឥតខ្ចោះនោះទេ។ សីលទាំងនេះជាការអនុវត្តក្នុងជីវិតប្រចាំថ្ងៃ ដែលជួយរំលឹកឱ្យយើងចេះគោរព និងថែរក្សាជីវិត មិនយករបស់ដែលអ្នកដទៃមិនបានឱ្យ ប្រព្រឹត្តដោយការទទួលខុសត្រូវក្នុងទំនាក់ទំនង និយាយដោយស្មោះត្រង់ និងរក្សាស្មារតីឱ្យបានច្បាស់លាស់។
នៅពេលយើងធ្វើខុស យើងអាចទទួលស្គាល់កំហុស រៀនពីកំហុសនោះ ហើយតាំងចិត្តជាថ្មី ដើម្បីបន្តអនុវត្តសីលឱ្យបានល្អប្រសើរឡើង។
The Five Precepts in Daily Life
Keeping the Five Precepts does not require us to be perfect. They are a daily practice — encouraging us to protect life, respect what belongs to others, behave responsibly in relationships, speak truthfully and maintain a clear mind. When we make a mistake, we can recognise it, learn from it and renew our intention to practise.
Learn more about Buddhism
Explore more of the Buddha’s teachings and Buddhist practice at Wat Buddharangsi.