Skip to main content

Wat Buddharangsi

Wat-Buddharangsi-Khmer-Temple-Emblem

Book Chant – Item 36

Traditional Buddhist chanting transcribed from នមស្ការព្រះរតនត្រ័យ - ប្រែធម៌ by Mr. Yi In.

វិធីសមាទាននិច្ចសីល (៥) — ការទទួលសីល

Receiving and Undertaking the Five Precepts
Tisaraṇa and Pañca Sīla — The Three Refuges and Five Precepts

Pāli — បាលី

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។

(បីចប់)

The Three Refuges — Tisaraṇa

Pāli — បាលី

Buddhaṃ saraṇaṃ gacchāmi.
Dhammaṃ saraṇaṃ gacchāmi.
Saṅghaṃ saraṇaṃ gacchāmi.

Dutiyampi Buddhaṃ saraṇaṃ gacchāmi.
Dutiyampi Dhammaṃ saraṇaṃ gacchāmi.
Dutiyampi Saṅghaṃ saraṇaṃ gacchāmi.

ផ្នែកនេះជាការបន្តនៃវិធីសមាទាននិច្ចសីល ៥។ បន្ទាប់ពីពុទ្ធបរិស័ទបានសូមសីលរួច ព្រះសង្ឃនឹងសូត្រនាំថ្វាយបង្គំព្រះពុទ្ធ សមាទានព្រះត្រៃសរណគមន៍ និងសីល ៥។

នៅចុងបញ្ចប់ ព្រះសង្ឃដាស់តឿនឱ្យអ្នកទទួលសីលខិតខំរក្សាសីលដោយសេចក្តីមិនប្រមាទ ហើយសម្តែងអានិសង្សនៃការរក្សាសីល។

This section continues the ceremony for undertaking the Five Precepts. After the devotees have requested the Precepts, the monk leads them in paying homage to the Buddha, taking refuge in the Buddha, Dhamma and Saṅgha, and undertaking the Five Precepts.

The ceremony concludes with the monk reminding the devotees to observe the Precepts diligently, followed by verses explaining the benefits of living a virtuous life.

Pāli — បាលី

Namo tassa bhagavato arahato sammāsambuddhassa.
(Three times)

Pāli in Khmer Script — បាលីជាអក្សរខ្មែរ

ពុទ្ធំ សរណំ គច្ឆាមិ

ប្រែថា៖ ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធ ជាទីពឹង ទីរឭក។

ធម្មំ សរណំ គច្ឆាមិ

ប្រែថា៖ ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ ជាទីពឹង ទីរឭក។

សង្ឃំ សរណំ គច្ឆាមិ

ប្រែថា៖ ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃ ជាទីពឹង ទីរឭក។

ទុតិយម្បិ ពុទ្ធំ សរណំ គច្ឆាមិ

ប្រែថា៖ ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធ ជាទីពឹង ទីរឭក ជាគម្រប់ពីរដងផង។

ទុតិយម្បិ ធម្មំ សរណំ គច្ឆាមិ

ប្រែថា៖ ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ ជាទីពឹង ទីរឭក ជាគម្រប់ពីរដងផង។

ទុតិយម្បិ សង្ឃំ សរណំ គច្ឆាមិ

ប្រែថា៖ ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃ ជាទីពឹង ទីរឭក ជាគម្រប់ពីរដងផង។

English — Three Refuges

Buddhaṃ saraṇaṃ gacchāmi
I go to the Buddha for refuge.

Dhammaṃ saraṇaṃ gacchāmi
I go to the Dhamma for refuge.

Saṅghaṃ saraṇaṃ gacchāmi
I go to the Saṅgha for refuge.

Dutiyampi Buddhaṃ saraṇaṃ gacchāmi
For the second time, I go to the Buddha for refuge.

Dutiyampi Dhammaṃ saraṇaṃ gacchāmi
For the second time, I go to the Dhamma for refuge.

Dutiyampi Saṅghaṃ saraṇaṃ gacchāmi
For the second time, I go to the Saṅgha for refuge.

The Five Precepts - Pañca Sīla - សីល ៥

First Precept — សិក្ខាបទទី១

Pāṇātipātā veramaṇī sikkhāpadaṃ samādiyāmi.

បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ។

អត្ថន័យជាភាសាខ្មែរ

ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាសម្លាប់សត្វមានជីវិត។

English Meaning

I undertake the training rule to refrain from taking life.

Second Precept — សិក្ខាបទទី២

Adinnādānā veramaṇī sikkhāpadaṃ samādiyāmi.

អទិន្នាទានា វេរមណី សិក្ខាបទំ សមាទិយាមិ។

អត្ថន័យជាភាសាខ្មែរ

ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលម្ចាស់មិនបានឱ្យ។

English Meaning

I undertake the training rule to refrain from taking what is not given.

Third Precept - សិក្ខាបទទី៣

Kāmesu micchācārā veramaṇī sikkhāpadaṃ samādiyāmi.

កាមេសុ មិច្ឆាចារា វេរមណី សិក្ខាបទំ សមាទិយាមិ។

អត្ថន័យជាភាសាខ្មែរ

ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ។

English Meaning

I undertake the training rule to refrain from sexual misconduct.

Fourth Precept - សិក្ខាបទទី៤

Musāvādā veramaṇī sikkhāpadaṃ samādiyāmi.

មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ។

អត្ថន័យជាភាសាខ្មែរ
ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក។

English Meaning:
I undertake the training rule to refrain from false speech.

Fifth Precept - សិក្ខាបទទី៥

Surāmerayamajjapamādaṭṭhānā veramaṇī sikkhāpadaṃ samādiyāmi.

សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ។

អត្ថន័យជាភាសាខ្មែរ
ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។

English Meaning:
I undertake the training rule to refrain from intoxicating drinks and substances that are a cause of heedlessness.

The Monk’s Reminder - ព្រះសង្ឃដាស់តឿនអំពីការរក្សាសីល

Pāli

Imāni pañca sikkhāpadāni sādhukaṃ katvā appamādena niccakālaṃ sampārakkhitabbāni.

Pāli in Khmer Script — បាលីជាអក្សរខ្មែរ

ឥមានិ បញ្ច សិក្ខាបទានិ សាធុកំ កត្វា អប្បមាទេន និច្ចកាលំ សម្បារក្ខិតព្វានិ។

លោកអ្នកឱ្យសីលដាស់តឿនថាៈ

ឥមានិ បញ្ច សិក្ខាបទានិ សាធុកំ កត្វា អប្បមាទេន និច្ចកាលំ សម្បារក្ខិតព្វានិ។

អ្នកទាំងឡាយ គប្បីធ្វើនូវសិក្ខាបទទាំងឡាយ ៥ នេះឱ្យប្រពៃ ត្រូវរក្សាឱ្យល្អអស់កាលជានិច្ច ដោយសេចក្តីមិនប្រមាទ គឺថា កុំគប្បីធ្វេសប្រហែសឡើយ។

អ្នកទទួលត្រូវឆ្លើយថាៈ

អាម ភន្តេ — ករុណាលោកម្ចាស់។

The Monk’s Reminder

“These Five Training Precepts should be carefully and properly observed at all times, with mindfulness and without heedlessness.”

The recipients respond:

Āma, bhante.
“Yes, Venerable Sir.”

Benefits of Keeping the Precepts — អានិសង្សនៃការរក្សាសីល

Pāli

Sīlena sugatiṃ yanti,
Sīlena bhogasampadā;
Sīlena nibbutiṃ yanti,
Tasmā sīlaṃ visodhaye.

Pāli in Khmer Script — បាលីជាអក្សរខ្មែរ

សីលេន សុគតឹ យន្តិ
សីលេន ភោគសម្បទា
សីលេន និព្វុតឹ យន្តិ
តស្មា សីលំ វិសោធយេ។

លោកសម្តែងអានិសង្សសីលប្រាប់ថាៈ

សត្វទាំងឡាយ ទៅកាន់ឋានសួគ៌បានក៏ព្រោះសីល។ សត្វទាំងឡាយបានបរិបូរណ៍ដោយភោគក៏ព្រោះសីល។ សត្វទាំងឡាយបានទៅកាន់ទីរំលត់ទុក្ខ គឺព្រះនិព្វាន ក៏ព្រោះសីល។

ព្រោះហេតុនោះ បុគ្គលជាសប្បុរស គប្បីជម្រះនូវសិក្ខាបទនៃសីលរបស់ខ្លួនឱ្យបានបរិសុទ្ធ កុំឱ្យសៅហ្មង។

Through moral conduct, beings may reach a fortunate destination.

Through moral conduct, prosperity may be attained.

Through moral conduct, one progresses toward the extinguishing of suffering — Nibbāna.

Therefore, a virtuous person should continually purify and carefully maintain their moral conduct.

Closing Response — ពាក្យឆ្លើយទទួល និងបញ្ចប់ពិធី

អ្នកទទួលសមាទានត្រូវបន្លឺថាៈ

សាធុ សាធុ សាធុ។

ហើយក៏ត្រូវសូត្រ «ឧត្តមង្គេន» ទាំងបីឡើង។

ចប់វិធីសមាទាននិច្ចសីលតែប៉ុណ្ណេះ។

Those undertaking the Precepts respond:

Sādhu! Sādhu! Sādhu!
“Well done! Excellent! May it be so!”

They then recite the three verses beginning with Uttamaṅgena.

This concludes the ceremony for undertaking the Five Precepts.