Book Chant – Item 4
Traditional Buddhist chanting transcribed from នមស្ការព្រះរតនត្រ័យ - ប្រែធម៌ by Mr. Yi In.
ពុទ្ធរតនប្បណាម Buddharatanappaṇāma
Homage to the Buddha Jewel
១. Pāli
Ye ca buddhā atītā ca
Ye ca buddhā anāgatā
Paccuppannā ca ye buddhā
Ahaṃ vandāmi sabbadā.
២. Pāli in Khmer Script — បាលីជាអក្សរខ្មែរ
Pāli Pronunciation Guide
Listen to the pronunciation to help you read the Pāli more easily.
យេ ច ពុទ្ធា អតីតា ច
យេ ច ពុទ្ធា អនាគតា
បច្ចុប្បន្នា ច យេ ពុទ្ធា
អហំ វន្ទាមិ សព្វទា ។
អត្ថន័យជាភាសាខ្មែរ
ព្រះសម្មាសម្ពុទ្ធទាំងឡាយអង្គឯណា ដែលបានត្រាស់ជាព្រះពុទ្ធនិព្វានកន្លងទៅហើយក្តី ព្រះសម្មាសម្ពុទ្ធទាំងឡាយអង្គឯណា ដែលនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលខាងមុខក្តី ព្រះសម្មាសម្ពុទ្ធទាំងឡាយអង្គឯណា ដែលបានត្រាស់ជាព្រះពុទ្ធក្នុងភទ្រកប្បនេះក្តី ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនូវព្រះសម្មាសម្ពុទ្ធទាំងឡាយនោះ គ្រប់កាលទាំងពួង ។
English Meaning
The Buddhas who have arisen in the past,
the Buddhas who will arise in the future,
and the Buddhas who are present —
I pay homage to them at all times.
(ក្រាបថ្វាយបង្គំម្ដង — Bow once)