Book Chant – Item 24
Traditional Buddhist chanting transcribed from នមស្ការព្រះរតនត្រ័យ - ប្រែធម៌ by Mr. Yi In.
បណាមគាថា
Verses of Homage
១. Pāli
Yo kappakoṭīhipi appameyyaṃ kālaṃ karonto
Abhidukkarāni khedaṃ gato lokahitāya nātho namo
Mahākāruṇikassa tassa.
Asambudhaṃ buddhanisevitaṃ yaṃ bhavābhavaṃ gacchati jīvaloko
Namo avijjādikilesajālaṃ viddhaṃsino dhammavarassa tassa.
Guṇehi yo sīlasamādhipaññā vimuttiñāṇappabhūtīhi
Yutto khettañjanānaṃ kusalatthikānaṃ tamariyasaṅghaṃ sirasā namāmi.
២. Pāli in Khmer Script — បាលីជាអក្សរខ្មែរ
Pāli Pronunciation Guide
Listen to the pronunciation to help you read the Pāli more easily.
*យោ កប្បកោដីហិបិ អប្បមេយ្យំ កាលំ ការោន្តោ
អភិទុក្ករានិ ខេទំ គតោ លោកហិតាយ នាថោ នមោ
មហាការុណិកស្ស តស្ស ។
*អសម្ពុធំ ពុទ្ធនិសេវិតំ យំ ភវាភវំ គច្ឆតិ ជីវលោកោ
នមោ អវិជ្ជាទិកិលេសជាលំ វិទ្ធំសិនោ ធម្មវរស្ស តស្ស ។
*គុណេហិ យោ សីលសមាធិបញ្ញា វិមុត្តិញ្ញាណប្បភូតីហិ
យុត្តោ ខេត្តញ្ជនានំ កុសលត្ថិកានំ តមរិយសង្ឃំ សិរសា នមាមិ ។
អត្ថន័យជាភាសាខ្មែរ
*ព្រះពុទ្ធជាទីពឹង ជាពំនឹងសព្វសត្ថា ព្រះអង្គកាលប្រាថ្នា
ធ្វើកសាងអស់កាលយូរ។ រាប់ដោយកោដិកប្បា ច្រើនគណហួសគិតគូរ
បានត្រាស់ជាសព្វញ្ញូ ច្បាស់ជាគ្រូលើភពឋាន។ ធ្វើកម្មជាកម្រ
មនុស្សនិករត្រាប់ពុំបាន តោកយ៉ាកលំបាកប្រាណ ព្រោះប្រយោជន៍ដល់សព្វសត្វ។
ខ្ញុំសូមឱនសិរសា ចិត្តប្រាថ្នាបង្គំថ្វាត់ ព្រះពុទ្ធករុណាសត្វ
នោះជាទីពឹងសព្វកាល។
*សត្វតែងកើតស្លាប់បង់ ព្រោះចំណង់កម្មជាគោល អោយវិលវល់អន្ទោល
ក្នុងភពតូចនិងភពធំ។ ហេតុតែមិនដឹងធម៌ ជាម្ចាស់ល្អស្អាតសុខុម
គឺព្រះពុទ្ធសេពសម ចិត្តខ្ញុំសូមនមស្សការ។ នូវធម៌ប្រពៃពិត
វិសេសសុទ្ធនោះឯងណា កាត់បង់អវិជ្ជា គឺបណ្តាញកិលេសហើយ។
*ព្រះសង្ឈអង្គសវ័ក មានសំវរៈសទ្ធាទ្រង់ គបដោយគុណសីលត្រង់
និងសមាធិបញ្ញា។ និងវិមុត្តិញ្ញាណ កិលេសគ្មានក្នុងអាត្មា
ជាបុញ្ញក្ខេត្តា ជនត្រូវការជាកុសល។ ខ្ញុំសូមឱនសិរសី
ដល់ព្រះអរិយបុគ្គល ជាបុត្តព្រះទសពល ជាមង្គលដល់សព្វសត្វ។
English Meaning
I bow with reverence to the Buddha, our refuge, who for countless ages endured great hardship for the welfare of all beings and, through his great compassion, attained perfect enlightenment. I pay homage to the excellent Dhamma, practised and realised by the Buddha, which destroys ignorance and the net of defilements that keep beings wandering through repeated existence. I bow my head to the Noble Saṅgha, endowed with virtue, concentration, wisdom, liberation and knowledge. They are a field of merit for those who seek goodness and a source of blessing for all beings.
(ក្រាបថ្វាយបង្គំម្ដង — Bow once)