Skip to main content

Wat Buddharangsi

Wat-Buddharangsi-Khmer-Temple-Emblem

Book Chant – Item 26

Traditional Buddhist chanting transcribed from នមស្ការព្រះរតនត្រ័យ - ប្រែធម៌ by Mr. Yi In.

ថ្វាយបង្គំសុំសេចក្តីសុខ

Homage for Peace and Well-being

១. Pāli

Iccevamaccantanamassaneyyaṃ
Namassamāno ratanattayaṃ yaṃ
Puññābhisandaṃ vipulaṃ alatthaṃ
Tassānubhāvena hatantarāyo.

២. Pāli in Khmer Script — បាលីជាអក្សរខ្មែរ

🔊
មគ្គុទ្ទេសក៍អានភាសាបាលី
Pāli Pronunciation Guide
ស្តាប់ការអាន ដើម្បីជួយឱ្យអ្នកអានភាសាបាលីបានកាន់តែងាយស្រួល។
Listen to the pronunciation to help you read the Pāli more easily.

ឥច្ឆេវមច្ឆន្តនមស្សនេយ្យំ
នមស្សមានោ រតនត្តយំ យំ
បុញ្ញាភិសន្ទំ វិបុលំ អលត្ថំ
តស្សានុភាវេន ហតន្តរាយោ ។

អត្ថន័យជាភាសាខ្មែរ

 *ព្រះពុទ្ធជាទីពឹង ជាពំនឹងសព្វសត្ថា ព្រះអង្គកាលប្រាថ្នា
ធ្វើកសាងអស់កាលយូរ។ រាប់ដោយកោដិកប្បា ច្រើនគណហួសគិតគូរ
បានត្រាស់ជាសព្វញ្ញូ ច្បាស់ជាគ្រូលើភពឋាន។ ធ្វើកម្មជាកម្រ
មនុស្សនិករត្រាប់ពុំបាន តោកយ៉ាកលំបាកប្រាណ ព្រោះប្រយោជន៍ដល់សព្វសត្វ។
ខ្ញុំសូមឱនសិរសា ចិត្តប្រាថ្នាបង្គំថ្វាត់ ព្រះពុទ្ធករុណាសត្វ
នោះជាទីពឹងសព្វកាល។
*សត្វតែងកើតស្លាប់បង់ ព្រោះចំណង់កម្មជាគោល អោយវិលវល់អន្ទោល
ក្នុងភពតូចនិងភពធំ។ ហេតុតែមិនដឹងធម៌ ជាម្ចាស់ល្អស្អាតសុខុម
គឺព្រះពុទ្ធសេពសម ចិត្តខ្ញុំសូមនមស្សការ។ នូវធម៌ប្រពៃពិត
វិសេសសុទ្ធនោះឯងណា  កាត់បង់អវិជ្ជា គឺបណ្តាញកិលេសហើយ។
*ព្រះសង្ឈអង្គសវ័ក មានសំវរៈសទ្ធាទ្រង់ គបដោយគុណសីលត្រង់
និងសមាធិបញ្ញា។ និងវិមុត្តិញ្ញាណ កិលេសគ្មានក្នុងអាត្មា
ជាបុញ្ញក្ខេត្តា ជនត្រូវការជាកុសល។ ខ្ញុំសូមឱនសិរសី
ដល់ព្រះអរិយបុគ្គល ជាបុត្តព្រះទសពល ជាមង្គលដល់សព្វសត្វ។

English Meaning

I respectfully pay homage to the Three Jewels — the Buddha, the Dhamma and the Saṅgha, who are supremely worthy of reverence. Through the abundant merit gained from this homage, may all dangers and obstacles be overcome, and may there be peace and well-being.