Book Chant – Item 21
Traditional Buddhist chanting transcribed from នមស្ការព្រះរតនត្រ័យ - ប្រែធម៌ by Mr. Yi In.
សង្ឃខមាបនគាថា
Asking Forgiveness from the Saṅgha
១. Pāli
Uttamaṅgena vandehaṃ,
Saṅghañca duvidhottamaṃ;
Saṅghe yo khalito doso,
Saṅgho khamatu taṃ mamaṃ.
២. Pāli in Khmer Script — បាលីជាអក្សរខ្មែរ
Pāli Pronunciation Guide
Listen to the pronunciation to help you read the Pāli more easily.
ឧត្តមង្គេន វន្ទេហ៍សង្ឃញ្ច ទុវិឆោត្តមំ
សង្ឃេ យោ ខលិតោ ទោសោ
សង្ឃោ ខមតុ តំ មមំ ។
អត្ថន័យជាភាសាខ្មែរ
ឧត្តមង្គេន វន្ទេហំ សង្ឃញ្ច ទុវិឆោត្តមំ
ខ្ញុំព្រះករុណា សូមថ្វាយបង្គំនូវព្រះសង្ឃ ដ៏ប្រសើរមានពីរប្រការ គឺសមុតិសង្ឃ និងអរិយសង្ឃ ដោយអវយវៈយ៉ាងដ៏ឧត្តម គឺក្បាល,
សង្ឃេ យោ ខលិតោ ទោសោ
ទោសណាដែលខ្ញុំព្រះករុណាធ្វើហើយក្នុងព្រះសង្ឃជាម្ចាស់,
សង្ឃោ ខមតុ តំ មមំ
សូមព្រះសង្ឃជាម្ចាស់អត់ទោសនោះដល់ខ្ញុំព្រះករុណា ។
English Meaning
“With the highest respect, I bow to the noble Saṅgha. If I have made any mistake or offence toward the Saṅgha, may the Saṅgha forgive me.”
(ក្រាបថ្វាយបង្គំម្ដង — Bow once)