Book Chant – Item 17
Traditional Buddhist chanting transcribed from នមស្ការព្រះរតនត្រ័យ - ប្រែធម៌ by Mr. Yi In.
សង្ឃគុណ
Qualities of the Saṅgha
១. Pāli
Suppaṭipanno Bhagavato sāvakasaṅgho,
Ujuppaṭipanno Bhagavato sāvakasaṅgho,
Ñāyappaṭipanno Bhagavato sāvakasaṅgho,
Sāmīcippaṭipanno Bhagavato sāvakasaṅgho.
Yadidaṃ cattāri purisayugāni aṭṭha purisapuggalā,
Esa Bhagavato sāvakasaṅgho.
Āhuneyyo, pāhuneyyo, dakkhiṇeyyo, añjalikaraṇīyo,
Anuttaraṃ puññakkhettaṃ lokassāti.
Taṃ suppaṭipannādiguṇasaṃyuttaṃ Saṅghaṃ sirasā namāmi.
Tañca Saṅghaṃ imehi sakkārehi abhipūjayāmi.
២. Pāli in Khmer Script — បាលីជាអក្សរខ្មែរ
Pāli Pronunciation Guide
Listen to the pronunciation to help you read the Pāli more easily.
សុបដិបន្នោ ភគវតោ សាវកសង្ឃោ
ឧជុបដិបន្នោ ភគវតោ សាវកសង្ឃោ
ញាយបដិបន្នោ ភគវតោ សាវកសង្ឃោ
សាមីចិបដិបន្នោ ភគវតោ សាវកសង្ឃោ
យទិទំ ចត្តារិ បុរិសយុគានិ អដ្ឋ បុរិសបុគ្គលា
ឯស ភគវតោ សាវកសង្ឃោ អាហុនេយ្យោ
បាហុនេយ្យោ ទក្ខិណេយ្យោ អញ្ជលិករណីយោ
អនុត្តរំ បុញ្ញក្ខេត្តំ លោកស្សាតិ ។
តំ សុបដិបន្លាទិគុណសំយុត្តំ សង្ឃំ សិរសា នមាមិ
តញ្ច សង្ឃំ ឥមេហិ សក្ការេហិ អភិបូជយាមិ ។
អត្ថន័យជាភាសាខ្មែរ
សុបដិបន្នោ ភគវតោ សាវកសង្ឃោ សាវកនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិហើយដោយប្រពៃ គឺប្រតិបត្តិតាមគន្លងព្រះនព្វលោកុត្តរធម៌,
ឧជុបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិដោយត្រង់ គឺប្រតិបត្តិជាមជ្ឈិមប្បដិបទា,
ញាយបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិដើម្បីត្រាស់ដឹងនូវព្រះនិព្វានជាឋានក្សេមផុតចាកទុក្ខទាំងពួង,
សាមីចិបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិដ៏សមគួរដល់សាមីចិកម្ម គឺប្រតិបត្តិគួរដល់សីល សមាធិ បញ្ញា,
យទិទំ ចត្តារិ បុរិសយុគានិ ព្រះសង្ឃឯណា បើរាប់ជាគូនៃបុរសទាំងឡាយមាន ៤ គូ គឺព្រះសង្ឃដែលបានសម្រេចនូវ សោតាបត្តិមគ្គ និង សោតាបត្តិផល ជាគូ ១, សកទាគាមិមគ្គ និង សកទាគាមិផល ជាគូ ១, អនាគាមិមគ្គ និង អនាគាមិផល ជាគូ ១, អរហត្តមគ្គ និង អរហត្តផល ជាគូ ១,
អដ្ឋ បុរិសបុគ្គលា បើរាប់រៀងជាបុរសបុគ្គល មាន ៨ គឺព្រះសង្ឃដែលបានសម្រេចនូវ សោតាបត្តិមគ្គ ១ សោតាបត្តិផល ១ សកទាគាមិមគ្គ ១ សកទាគាមិផល ១ អនាគាមិមគ្គ ១ អនាគាមិផល ១ អរហត្តមគ្គ ១ អរហត្តផល ១,
ឯស ភគវតោ សាវកសង្ឃោ ព្រះសង្ឃទាំងនុ៎ះ ជាសង្ឃសាវកនៃព្រះដ៏មានព្រះភាគ,
អាហុនេយ្យោ លោកគួរទទួលនូវចតុប្បច្ច័យដែលបុគ្គលឧទ្ទិសចំពោះអ្នកមានសីល ហើយនាំមកអំពីចម្ងាយបង្អោនចូលមកបូជា,
បាហុនេយ្យោ លោកគួរទទួលនូវអាគន្តុកទាន គឺទានដែលបុគ្គលតាក់តែងដើម្បីញាតិ និងមិត្រដែលមកអំពីទិសផ្សេងៗ ហើយបង្អោនចូលមកបូជា,
ទក្ខិណេយ្យោ លោកគួរទទួលនូវទានដែលបុគ្គលជឿនូវកម្ម និងផលនៃកម្ម ហើយបូជា,
អញ្ជលិករណីយោ លោកគួរដល់អញ្ជលីកម្មដែលសត្វលោកគប្បីធ្វើ,
អនុត្តរំ បុញ្ញក្ខេត្តំ លោកស្ស លោកជាបុញ្ញក្ខេត្ត គឺជាទីដុះឡើងនៃពូជ គឺបុណ្យនៃសត្វលោក រកខេត្តដទៃក្រៃលែងជាងគ្មាន,
តំ សុបដិបន្លាទិគុណសំយុត្តំ សង្ឃំ សិរសា នមាមិ ខ្ញុំព្រះករុណា សូមថ្វាយបង្គំនូវព្រះសង្ឃជាម្ចាស់ដ៏ប្រកបព្រមហើយដោយគុណ មានគុណថា សុបដិបន្នោ ជាដើមនោះដោយសិរសា គឺត្បូង,
តញ្ច សង្ឃំ ឥមេហិ សក្ការេហិ អភិបូជយាមិ ខ្ញុំព្រះករុណាសូមបូជាចំពោះនូវព្រះសង្ឃជាម្ចាស់នោះ ដោយគ្រឿងសក្ការៈទាំងឡាយមានប្រមាណប៉ុណ្ណោះ ។
English Meaning
“The Saṅgha, the Buddha’s noble disciples, practise well, uprightly and according to the true path. Through morality, concentration and wisdom, they practise toward Nibbāna and freedom from suffering.
The Noble Saṅgha includes those who have attained the different stages on the path to enlightenment. They are worthy of offerings, generosity, respect and reverence. Supporting the Saṅgha brings great merit, and the Saṅgha is regarded as an unsurpassed field of merit for the world.
I respectfully bow to the Saṅgha for these noble qualities and honour the Saṅgha with these offerings.”
(ក្រាបថ្វាយបង្គំម្ដង — Bow once)