Book Chant – Item 29
Traditional Buddhist chanting transcribed from នមស្ការព្រះរតនត្រ័យ - ប្រែធម៌ by Mr. Yi In.
បត្តិទានគាថា
Pattidāna Gāthā – Sharing Merit
Dedication of the fruits of wholesome deeds to all beings.
Pattidāna Gāthā is a Buddhist verse for sharing the merit gained from wholesome actions. After making merit, practitioners dedicate its benefits to all beings, including those known and unknown to us.
The chant expresses generosity, compassion and the wish that all beings may share in the goodness created through our actions.
១. Pāli
Yaṃ kiñci kusalakammaṃ kattabbaṃ kiriyaṃ mama,
Kāyena vācāmanasā tidase sugataṃ kataṃ.
Ye sattā saññino atthi ye ca sattā asaññino,
Kataṃ puññaphalaṃ mayhaṃ sabbe bhāgī bhavantu te.
Ye taṃ kataṃ suvinitaṃ dinnaṃ puññaphalaṃ mayā,
Ye ca tattha na jānanti devā gantvā nivedayuṃ.
Sabbe lokamhi ye sattā jīvantāhārahetukā,
Manuññaṃ bhojanaṃ sabbe labhantu mama cetasā ti.
២. Pāli in Khmer Script — បាលីជាអក្សរខ្មែរ
យំ កិញ្ចិ កុសលកម្មំ កត្តព្វំ កិរិយំ មម
កាយេន វាចាមនសា តិទសេ សុគតំ កតំ
យេ សត្តា សញ្ញិនោ អត្ថិ យេ ច សត្តា អសញ្ញិនោ
កតំ បុញ្ញផលំ មយ្ហំ សព្វេ ភាគី ភវន្តុ តេ
យេ តំ កតំ សុវិនិតំ ទិន្នំ បុញ្ញផលំ មយា
យេ ច តត្ថ ន ជានន្តិ ទេវា គន្ត្វា និវេទយុំ
សព្វេ លោកម្ហិ យេ សត្តា ជីវន្តាហារហេតុកា
មនុញ្ញំ ភោជនំ សព្វេ លភន្តុ មម ចេតសាតិ។
អត្ថន័យជាភាសាខ្មែរ
យំ កិញ្ចិ កុសលកម្មំ កត្តព្វំ កិរិយំ មម
អំពើជាកុសលឯណាមួយ ដែលខ្ញុំគប្បីធ្វើ
កាយេន វាចាមនសា
ដោយទ្វារទាំង ៣ គឺ កាយ វាចា ចិត្ត
តិទសេ សុគតំ កតំ
អំពើជាកុសលទាំងអស់នោះ ដែលខ្ញុំបានធ្វើហើយជាកុសល អាចនឹងនាំឱ្យទៅកើតក្នុងស្ថានត្រៃត្រឹង្សសួគ៌បាន។
យេ សត្តា សញ្ញិនោ អត្ថិ
សត្វទាំងឡាយឯណា គឺមនុស្ស ឬទេវតា ឬព្រហ្ម ដែលជាសត្វមានសញ្ញាក្តី
យេ ច សត្តា អសញ្ញិនោ
សត្វទាំងឡាយឯណា ជាអសញ្ញិសត្វ គឺសត្វដែលឥតសញ្ញាក្តី
កតំ បុញ្ញផលំ មយ្ហំ សព្វេ ភាគី ភវន្តុ តេ
សត្វទាំងឡាយទាំងអស់នោះ ចូរឱ្យបាននូវចំណែកផលនៃបុណ្យ ហើយចូរសោយនូវផលនៃបុណ្យ ដែលខ្ញុំបានធ្វើហើយ បានឧទ្ទិសផ្សាយឱ្យទៅនេះចុះ។
យេ តំ កតំ សុវិទិតំ ទិន្នំ បុញ្ញផលំ មយា
បុណ្យដែលខ្ញុំបានធ្វើហើយនោះ បើសត្វទាំងឡាយឯណាបានដឹងច្បាស់ហើយ សត្វទាំងឡាយនោះ ចូរឱ្យបានសោយនូវផលនៃបុណ្យ ដែលខ្ញុំបានឧទ្ទិសឱ្យទៅនោះចុះ។
យេ ច តត្ថ ន ជានន្តិ
ម៉្យាងទៀត បណ្ដាអស់សត្វទាំងនោះ បើសត្វទាំងឡាយឯណាមិនបានដឹងនូវបុណ្យ ដែលខ្ញុំបានធ្វើហើយនោះ
ទេវា គន្ត្វា និវេទយុំ
សូមទេវតាទាំងឡាយ អញ្ជើញទៅឱ្យដំណឹងដល់សត្វទាំងឡាយនោះ ឱ្យបានដឹងផងថា៖
ជនឯណោះ គេបានធ្វើបុណ្យហើយ គេឧទ្ទិសផ្សាយផលបុណ្យនោះមកដល់អ្នកទាំងឡាយ។ អ្នកទាំងឡាយចូរអនុមោទនាត្រេកអរ នឹងបុណ្យគេនោះចុះ។
សព្វេ លោកម្ហិ យេ សត្តា ជីវន្តាហារហេតុកា
សត្វទាំងឡាយឯណា ក្នុងលោកទាំងអស់ ដែលអាស្រ័យនូវអាហារ ហើយរស់នៅ
មនុញ្ញំ ភោជនំ សព្វេ លភន្តុ មម ចេតសាតិ
សត្វទាំងឡាយទាំងអស់នោះ ចូរឱ្យបាននូវភោជនជាទីគាប់ចិត្ត ដែលសម្រេចដោយបុញ្ញឫទ្ធិ តាមចិត្តដែលខ្ញុំឧទ្ទិសផ្សាយទៅឱ្យនេះចុះ។
English Meaning
Yaṃ kiñci kusalakammaṃ kattabbaṃ kiriyaṃ mama
Whatever wholesome deed there may be that I ought to perform,
Kāyena vācāmanasā
through the three doors of action — body, speech and mind —
Tidase sugataṃ kataṃ
all the wholesome deeds that I have performed may become causes leading toward a fortunate rebirth in the heavenly realm of Tāvatiṃsa.
Ye sattā saññino atthi
Whatever beings there may be — humans, devas or brahmās — who possess perception,
Ye ca sattā asaññino
and whatever beings there may be who are without perception,
Kataṃ puññaphalaṃ mayhaṃ sabbe bhāgī bhavantu te
may all those beings receive a share in the fruits of the merit I have made. May they partake of the merit that I now dedicate and share with them.
Ye taṃ kataṃ suviditaṃ dinnaṃ puññaphalaṃ mayā
Those beings who are aware of the merit I have made, may they receive and enjoy the fruits of the merit that I have dedicated to them.
Ye ca tattha na jānanti
And among those beings, if there are any who do not know of the merit that I have made,
Devā gantvā nivedayuṃ
may the devas go and inform those beings, saying:
“Someone has performed a meritorious deed and has dedicated and shared the fruits of that merit with you. May you rejoice and take delight in that merit.”
Sabbe lokamhi ye sattā jīvantāhārahetukā
Whatever beings there are throughout the world who depend upon food for their lives,
Manuññaṃ bhojanaṃ sabbe labhantu mama cetasāti
may all those beings receive pleasing and satisfying nourishment, accomplished through the power of merit, according to this sincere intention with which I dedicate and share merit with them.